បុគ្គលិកច្នៃម៉ូតគ្រឿងអលង្ការ

Cheang Bak Vanhong Cambodia
< 1 year
$ Negotiable
Posted: 4 weeks ago
Apparel & Accessories
Any Job Types

Job Summary

បុគ្គលិកច្នៃម៉ូតគ្រឿងអលង្ការ

Job Description

Main purpose of the job (គោលបំណងចម្បងនៃការងារ):


បុគ្គលិកច្នៃម៉ូត មានតួនាទីធានាអោយបាននូវ៖


• ច្នៃម៉ូតគ្រឿងអលង្ការប្រកបដោយគុណភាព ប្រសិទ្ធភាព​ធ្វើឲ្យ ទាក់ទាញ និងភ្ញៀវពេញចិត្ត


• ការអនុវត្តលើការច្នៃម៉ូត​ឲ្យទាន់សម័យទំនើបតាមតម្រូវការក្រុមហ៊ុនស្នើឡើងដោយអតិថិជន


• ការត្រួតពិនិត្យរាល់ព័ត៍មាន វិភាគទៅលើទិន្នន័យ និងទទួលការណែនាំបច្ចេកទេសពីប្រធានក្រុមឬអនុប្រធានផ្នែករាល់ការអនុវត្តការងារ។


 


Main Duties (ភារកិច្ចចម្បង):


• ទទួលបញ្ជីកម្ម៉ង់គ្រឿងអលង្ការ និងព័ត៌មានរបស់ភ្ញៀវពីអ្នកលក់ ឬប្រធានក្រុមនិងអនុប្រធានផ្នែក


• ទំនាក់ទំនងជាមួយអ្នកលក់ ឬប្រធានក្រុម និងសួរព័ត៌មានបន្ថែមពីអ្វីដែលភ្ញៀវចង់បាន


• ផ្តើមធ្វើការរចនាគ្រឿងអលង្ការជូនភ្ញៀវ (គូរដៃ ឬគូរក្នុងកំព្យូទ័ររៀបចំច្នៃម៉ូត និងកាត់ត ដើម្បីចេញជាម៉ូតសម្រេច)


• ស្រាវជ្រាវរកឯកសារ  ម៉ូតបន្ថែមតាម Website យកមកកែច្នៃ គូរតម្រូវតាមចិត្តភ្ញៀវស្រឡាញ់ និងចង់បាន


• បញ្ជូនរូបគូរទៅអោយប្រធានក្រុម​ និងអនុប្រធានផ្នែកត្រួតពិនិត្យ បន្ទាប់មកបញ្ជូនជូនប្រធានការិយាល័យនិងចុះហត្ថលេខា  


• ស្រាវជ្រាវម៉ូតថ្មី និងបង្កើតម៉ូតថ្មីៗ(សម្រាប់តំណាងBrand របស់ក្រុមហ៊ុននិងសម្រាប់Eventរបស់ក្រុមហ៊ុន)


• ទទួលភារកិច្ចផ្សេងៗទៀតតាមតម្រូវការរបស់ប្រធានក្រុមឬអនុប្រធានផ្នែក


• គូរលំអិតក្បាច់ខ្មែរនិងបកស្រាយអត្ថន័យរបស់ក្បាច់ខ្មែរនិមួយៗសម្រាប់គ្រឿងអលង្ការបុរាណ


• Check Stock និង វត្ថុធាតុដើម( ពេជ្រ ត្បូង និងព័ក្ស​ )


• រាល់គ្រឿងដែលច្នៃម៉ូតនិមួយៗត្រូវសាកសួរព័ត៌មានបន្ថែមពីផ្នែកពាក់ព័ន្ធ បច្ជេកទេស វិធីសាស្រ្ត(ត្បូង,គ្រាប់ពេជ្រ,ព័ក្ស,គន្លឹះ)


ថាតើម៉ូតថ្មីរបស់យើងអាចមានបញ្ហាមិនអាចផលិតបានឬអត់


 


Occasional Duties (ភារកិច្ចម្តងម្កាល):


• ស្វែងរកម៉ូតថ្មីៗ​ ​ ល្បីៗ ដើម្បីរក្សាទុកជូនភ្ញៀវមើល(ក្បាច់ខ្មែរ,ធម្មជាតិ,សត្វ)


• ជួយការងារក្នុងផ្នែកទាំងមូល ករណីមានការស្នើសុំពីសមាជិកក្នុងផ្នែក​ឬពីប្រធានផ្នែក


• ជួយសម្រួលការងារផ្នែក3D (រូបភាពមើលមិនច្បាស់ឬចង់អោយខាងច្នៃម៉ូតជួយគូរពន្លារ) និងផ្នែកផ្សេងៗដែលពាក់ព័ន្ធ


• ជួយដោះស្រាយបញ្ហារបស់សមាជិកក្នុងក្រុមនៅពេលត្រូវការជំនួយ

Keyskills

Not Mentioned