** Overall Purpose of the Role / គោលបំណងរួមនៃតួនាទី :
លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សានុសិស្សឱ្យទទួលបាននូវ ចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិយាមគរុកោសល្យ១០០%។
** Scope of Work / ទំហំការងារ :
ក្រៅពីការងារបង្រៀន និងរៀន លោកគ្រូ អ្នកគ្រូត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការអប់រំសិស្សានុសិស្សនូវចតុស្តម្ភនៃការអប់រំ ដូចជារៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌រស់នៅល្អ និង រៀនដើម្បីចេះរួមរស់ជាមួយអ្នកដទៃ។