• ទទួលបន្ទុកចុះឈ្មោះសិស្សសុំចូលរៀនគ្រប់កម្រិតនៅរៀងរាល់ដើមឆ្នាំសិក្សា
• បញ្ចូលព័ត៌មានសិស្សទៅក្នុង Database AIS system និងបោះត្រាពាក្យសុំចូលរៀន
• ទទួលបន្ទុករៀបចំ Folder សិស្សតាមកម្រិតថ្នាក់នីមួយៗ
• ទទួលបន្ទុកចុះអត្តលេខសិស្សថ្មី និងសិស្សឆ្លងភូមិសិក្សាក្នុងសៀវភៅបញ្ជីអត្តលេខ
• ទទួលបន្ទុកទទួលព័ត៌មានតាមរយៈទូរសព្ទ និងហៅទូរសព្ទចេញទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស
• ទទួលបន្ទុកការងារពិន្ទុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២
• ទទួលបន្ទុករៀបចំបញ្ជីឈ្មោះសិស្សថ្នាក់បឋមសិក្សារហូតដល់ទី១២ សម្រាប់បិទផ្សាយការប្រកួតប្រជែងផ្សេងៗ
• ទទួលបន្ទុករៀបចំបញ្ជីស្រង់វត្តមានសិស្សតាមថ្នាក់គោល បញ្ជីវត្តមានភាសាអង់គ្លេសសិស្សតាមកម្រិត បញ្ជីវត្តមានសិស្សតាមថ្នាក់ជំនាញ
• ទទួលបន្ទុក Auto call ឬផ្ញើសារជាសំឡេងទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សប្រចាំថ្ងៃ
• ទទួលបន្ទុករៀបចំបញ្ជីរាយនាមសិស្ស និងប្លង់ទីតាំងសម្រាប់ដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ក្រោម មត្តេយ្យ ដល់ទី១២
• ទទួលបន្ទុកធ្វើអត្តសញ្ញាណបណ្ណសិស្សថ្នាក់ទី៩ និងទី១២ ដើម្បីប្រឡងថ្នាក់ជាតិ
• ទទួលបន្ទុកប្រចាំការមើលសិស្សបំប៉នពេលយប់ (សិស្សបង់ប្រាក់) ថ្នាក់ទី១ ដល់ទី១២
• ទទួលបន្ទុកបូកសរុបទិន្នន័យសិស្សប្រចាំខែ ឆមាស និងប្រចាំឆ្នាំ
• គ្រប់គ្រងការងារបញ្ជីសារពើភណ្ឌ
• គ្រប់គ្រងការងារផ្គត់ផ្គង់សម្ភារបង្រៀន និងរៀន (Supply) ប្រចាំថ្ងៃ
• ការងារថតចម្លងវិញ្ញាសា ឯកសារ (Copy) សិស្ស គ្រូ និងបុគ្គលិកប្រចាំថ្ងៃ
• ការងារឯកសាររដ្ឋបាលសិស្សក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
• ការងារឯកសាររដ្ឋបាលសិស្សមធ្យមសិក្សា
• ការងារបណ្ណសរសើរសិស្សគ្រប់កម្រិតថ្នាក់
• ការងារបណ្ណសរសើរគ្រូ និងបុគ្គលិក
• សំណុំពាក្យស្នើសុំសិទ្ធិប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
• រៀបចំបញ្ចូលព័ត៌មានសិស្សទៅក្នុង Database បេក្ខភាពប្រឡងថ្នាក់ទី៩ និង១២
• រៀបចំអាហារូបករណ៍សិស្សថ្នាក់ទី១២
• រៀបចំទូដាក់ឯកសារគ្រូ (Locker)
• រៀបចំទូដាក់ឯកសារ និងសម្ភារសិក្សាសិស្ស
• ពិនិត្យសៀវភៅសិក្ខាគារិកសិស្សថ្នាក់ទី៤ ដល់ទី១២
• បូកសរុបរបាយការណ៍គ្រូប្រចាំពាក់កណ្តាលឆមាស ឆមាស ប្រចាំឆ្នាំ
• ការងារសម្រង់មតិសិស្ស
• ការងារប្រឡងពាក់កណ្តាលឆមាស និងឆមាស
• ការងារប្រឡងសងប្រចាំខែ ប្រឡងពាក់កណ្តាលឆមាស និងឆមាស
• ការងារសិស្សប្រឡងឡើងថ្នាក់ប្រចាំឆ្នាំ
• ការងារចងក្រងរក្សាទុកនូវឯកសារកម្មវិធីសាលារៀន និងឯកសារផ្សេងៗទៀត
• សណ្តាប់ធ្នាប់ និងអនាម័យការិយាល័យសិក្សា
• សហការជួយការងារចាងហ្វាងទទួលបន្ទុក (ការងារជាក់ស្តែងប្រចាំថ្ងៃ)។