• បំពេញភារកិច្ចនានាដែលបានចាត់តាំងដោយប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស និងគណៈគ្រប់គ្រងសាលា ដើម្បីធានាឱ្យការបង្រៀន និងរៀនដំណើរទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់
• សហការក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើគុណភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ
• ធានាគុណភាព និងសុក្រិតភាពក្នុងការវាយតម្លៃសមត្ថភាព និងលទ្ធផលសិក្សាសិស្ស
• អភិវឌ្ឍកម្មវិធីសិក្សា និងគោលការណ៍ប្រតិបតិ្តដើម្បីទទួលប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀន និងរៀន
• រៀបចំផែនការការងារ ដឹកនាំការប្រជុំប្រចាំខែ និងចែករំលែកព័ត៌មានជូនដល់លោកគ្រូអ្នកគ្រូ
• ចូលរួមប្រជុំរៀបចំផែនការការងារតាមការចាត់តាំងរបស់គណៈគ្រប់គ្រង
• ចូលរួម រៀបចំ និងចាត់ចែងសកម្មភាពផ្សេងៗរបស់សាលាតាមការចាត់តាំងរបស់គណៈគ្រប់គ្រង
• រៀបចំវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងអភិវឌ្ឍវិជ្ជាជីវៈគរុកោសល្យសម្រាប់លោកគ្រូ អ្នកគ្រូ
• ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យមានប្រសិទ្ធភាពខ្ពស់
• ជួបប្រឹក្សាយោបល់ និងដោះស្រាយរាល់បញ្ហាទាក់ទងជាមួយសិស្សានុសិស្ស អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក្នុងករណីចាំបាច់
• ចូលរួមសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស និងផ្នែកពាក់ព័ន្ធ
• ធ្វើការសហការ ទាំងផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្ដិការ ជាមួយគ្រូកម្មវិធីភាសាអង់គ្លេស នាយកសាលា មាតា បិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស
• ដើរតួនាទីជាទូតដ៏ល្អរបស់សាលា និងក្រុមហ៊ុន។